តារាកំប្លែងនាយ ពាក់មី សង់ផ្ទះថ្មីយ៉ាងស្រស់ស្អាតជូនឪពុកម្ដាយក្មេក

0
13

ភ្នំពេញ៖ បន្ទាប់ពីកែប្រែជីវិតពីកម្មករសំណង់ក្លាយជាតារាកំប្លែងល្បីល្បាញ អស់រយៈពេលជាច្រើនឆ្នាំ ហើយបានជួយជ្រោមជ្រែងប្អូនៗ ឱ្យបានល្បីល្បាញនៅក្នុងប្រទេសកម្ពុជាផងដែរនោះ តារាកំប្លែងចិត្ដកតញ្ញូ នាយ ពាក់់មី បានសាងសង់ផ្ទះថ្មីជូនឪពុកម្ដាយបង្កើតរួចរាល់កាលពីកន្លងមកនេះ ស្រាប់តែពេលនេះបានរៀបចំសាងសង់ផ្ទះថ្មីជូនឪពុកម្ដាយក្មេកផងដែរ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការកោតសរសើរមិនដាច់ពីម៉ាត់នូវទឹកចិត្ដកតញ្ញូចំពោះអ្នកមានគុណបែបនេះ។

តាមសារបង្ហោះ ព្រមទាំងរូបភាពនៅលើផេកផ្ទាល់ខ្លួនរបស់តារាកំប្លែងនាយពាក់មីបានឱ្យដឹងថា «នេះហើយ ឪក្មេក ម៉ែក្មេក ខ្ញុំ ថ្ងៃនេះជាថ្ងៃក្រុងពីលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក ឪពុកម្តាយបង្កើត បានធ្វើជូនគាត់ហើយ ជូនបុណ្យកុសល ផងបងប្អូន ថ្ងៃ 4 . 6 . 2021»៕

LEAVE A REPLY

Please enter your comment!
Please enter your name here