ភ្នំពេញ៖ តារាចម្រៀងស្រីសំឡេងស្រទន់ សម្រស់ស្រស់សោភាកញ្ញា អ៊ីវ៉ា ដែលមួយរយៈចុងក្រោយនេះនៅលើបណ្ដាញសង្គមអ្នកគាំទ្រមើលឃើញថាកញ្ញាហាក់បីដូចជាមមារញឹកនឹងមុខរបរតាមប្រព័ន្ធអនឡាញមិនសូវជាខ្វាយខ្វល់ពីការចេញនូវបទចម្រៀងថ្មីឡើយ ។ ទោះបីជាយ៉ាងណាក្រោយកញ្ញាបង្ហោះសារមួយឃ្លាអត្ថន័យពាក់ព័ន្ធនឹងរឿងស្នេហា សន្យាខ្យល់ធ្វើឱ្យអ្នកគាំទ្រហាក់មានការចម្លែកចិត្ដនិងរង់ចាំមើលថាឃ្លាដែលកញ្ញាបង្ហោះគឺជាអត្ថន័យក្នុងបទចម្រៀងថ្មីឬយ៉ាងណា។
កញ្ញា អ៊ីវ៉ា បានបង្ហោះសារលើផេកផ្ទាល់ខ្លួនថា «ឃើញច្រើនហើយ ពេលស្រលាញ់គ្នាសន្យាស្បថស្បែរ ខាងប្រុសបងស្រលាញ់អូនខ្លាំងណាស់គ្មានអ្នកណាជំនួសអូនបានទេអត់ពីអូនបងមិនយកអ្នកណាទាំងអស់បងសុខចិត្តស្លាប់បើរស់គ្មានអូន ខាងស្រីអូនស្រលាញ់បងណាស់អត់ពីបងអូនមិនយកអ្នកណាទាំងអស់អូនសុខចិត្តស្លាប់បើគ្មានបង ដល់បែកគ្នា1ខែ»2ខែមានសង្សារាងខ្លួន 1ឆ្នាំ»2ឆ្នាំមានប្ដី មានប្រពន្ធអស់ខ្លះកូន1កូន2បាត់ ជឿរទៅសន្យាខ្លះគ្រាន់តែជាខ្យល់ចេញមកសុីតៗអោយរួចពីមាត់ទេ »៕



