ភ្នំពេញ៖ ងាកមកមើលពីសែរាជវង្ស នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាងតូច នរោត្ដម ជេនណា ដែលមានរូបសម្រស់ស្រស់សោភា ព្រមនឹងសមត្ថភាពក្នុងវិស័យសិល្បៈទាំងព្រមគ្មានទាស់ ទាំងការច្រៀង ទាំងរាំរបាំបុរាណ ទាំងសមត្ថភាពសម្ដែងក្នុងខ្សែរភាពយន្ដជាបន្តបន្ទាប់ ដែលធ្វើឱ្យមានការគាំទ្រពីទស្សនិកជនទូទាំងប្រទេសផងដែរ។
នាពេលថ្មីៗនេះអ្នកគាំទ្របានផ្ទុះការកោតសរសើរពីរូបសម្រស់របស់ព្រះនាងតូច ជេនណា មិនដាច់ពីម៉ាត់នៅពេលបានឃើញព្រះនាងតូច គ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរ ២ឈុតដែលបានបង្អួតសម្រស់ស្អាតប្លែកខុសពីធម្មតាគ្មាននារីណាអាចប្រៀបផ្ទឹម នៅក្នុងបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់ព្រះនាងតូចអមនឹងពាក្យមួយឃ្លាថា «ស្រឡាញ់សម្លៀកបំពាក់ប្រពៃណី របស់យើង » ហើយក៏មានសារព័ត៍មានជាច្រើនបានយករូបភាពព្រះនាងចុះផ្សាយ ប្រាកដណាស់ថាពេលបរទេសបានឃើញហើយ នឹងដឹងថាឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរពេលគ្រងលើសែរាជវង្សខ្មែរគឺបញ្ជាក់ពីភាពស្រស់សោភាទាំងរូបកាយ ទាំងភាពថ្លៃថ្នូរដែលដូនតាថែរក្សាបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ៕





