ភ្នំពេញ៖ តារាចម្រៀងប្រុសរាងសង្ហារ នារីណាឃើញហើយក៏លង់ស្នេហ៍ ថែមទាំងទឹកដមសម្លេងផ្អែមស្រទន់មានដើមកំណើតមកពីទឹកដីខេត្ដបាត់ដំបង លោក ម៉ៅ ហាជី ដែលធ្លាប់មានរឿងអាស្រូវក្នុងកំឡុងពេលល្បីល្បាញថ្មីៗនេះថាបោះបង់ភរិយា និងកូនធ្លាប់កំសត់កម្រជាមួយគ្នាក្រោយមានកេរ្ដិ៍ឈ្មោះក្នុងវិស័យសិល្បៈ កន្លងមកជាច្រើនឆ្នាំមិនទាន់ឃើញបញ្ចេញថាមានទំនាក់ទំនងស្នេហាថ្មីសោះ។
នាពេលថ្មីៗនេះតារាចម្រៀងលោក ម៉ៅ ហាជី បានបង្ហោះរូបភាពជាមួយតុក្តាស្លៀកសម្លៀកបំពាក់កូនក្រមុំ ភ្ជាប់ជាមួយសារចម្លែកៗថា «អរគុណដែលព្រមនៅក្បែរខ្ញុំយ៉ាងស្ងប់ស្ងាត់ មិនចេះមាត់ក មិនចេះខឹង មិនចេះប្រចណ្ឌ ជួយបន្ថែមបងប្អូន??» និង«ខឹងបងរឿងអី?ហេតុអ្វីមិននិយាយបន្តិចសោះ»ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការច្រណែនជាមួយតុក្តា ហើយខ្លះទៀតមានការសង្ស័យថាលោកកំពុងលួចលាក់មានស្នេហាជាមួយនារីណាម្នាក់មិនហ៊ានបញ្ចេញមុខឬយ៉ាងណា៕