ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជើងចាស់ដ៏ល្បីល្បាញជាច្រើនឆ្នាំអ្នកនាង យក់ ថិតរដ្ឋា ទឹកដមសំឡេងនៅតែបន្តទាក់ទាញអារម្មណ៍អ្នកគាំទ្រ មកដល់បច្ចុប្បន្នទោះបីជាអ្នកនាងមានស្វាមី និងកូនប្រុសស្រីគួឱ្យស្រលាញ់ ៣នាក់ហើយក៏ដោយ ។ ស្រាប់តែពេលនេះអ្នកនាងបានទម្លាយថា រយៈពេលជាង ១០កន្លងទៅនេះដែលព្រមចាប់ដៃគូជីវិតជាមួយលោក ឃុំ ប៉ុណ្ណាដែត មិនមែនព្រោះរូបរាងសង្ហា ឬដោយសារទ្រព្យសម្បត្តិទេ។
នាពេលថ្មីៗនេះអ្នកនាង យក់ ថិតរដ្ឋា បានទម្លាយអារម្មណ៍ពិតក្នុងជីវិតគ្រួសារនៅក្នុងបណ្ដាញសង្គមថា «ត្រឹមត្រូវណាស់វាមិនមែនជាក្ដីស្រលាញ់ដោយសារតែរូបរាងកាយ ឬក៏ដោយសារតែទ្រព្យសម្បត្តិនោះទេ គឺក្ដីស្រលាញ់មួយដែលវាកើតឡើងដោយបេះដូង» ដែលអត្ថន័យនេះបានបញ្ជាក់ថារយៈពេលជាង១០ឆ្នាំដែលអ្នកនាងបានជ្រើសរើសយកស្វាមីរបស់អ្នកនាង គឺមិនមែនព្រោះរូបរាងសង្ហាគាត់ និងទ្រព្យសម្បត្តិគាត់នោះទេ៕




