ភ្នំពេញ៖ បើតាមរូបសម្រស់អ្នកមេម៉ាយអស់រយៈពេល ៩ឆ្នាំកំពូលតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង គឺកាន់តែស្អាតឡើងៗ ទាក់ទាញមន្ដស្នេហ៍បុរសជាច្រើន រួមផ្សំជាមួយទេពកោសល្យផ្នែកសិល្បៈចម្រៀង និងសម្ដែងភាពយន្ដផងនោះ ទោះបីជាមានបុរសតាមសុំស្នហ៍ជាច្រើនក៏ដោយ តែអ្នកមេម៉ាយរូបនេះមិនទាន់ចង់បានគូជីវិតថ្មីដូចមិត្ដភក្ដិរួមជំនាន់នៅឡើយទេ។
នាពេលកន្លងទៅ កំពូលតារាចម្រៀង សុខ ស្រីនាង ធ្លាប់បានឱ្យដឹងថា ការរស់នៅម្នាក់ឯងមិនមែនជារឿងអាក្រក់នោះទេ សំខាន់យើងចេះរកសេចក្ដីសុខឱ្យខ្លួនឯង ហើយអ្នកនាងពិតជារីករាយនឹងជីវិតនៅម្នាក់ឯងព្រោះធ្វើការរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯងស្រួលសឹងអី ។ មិនខ្វះទេបុរសតាមស្រលាញ់អ្នកនាងច្រើនណាស់ តែដោយសារខ្លាចជួបរឿងបែកបាក់ដូចគ្រាកន្លងមក ទើបតែងតែបដិសេដមិនទទួលអ្នកណាឡើយ៕




