ភ្នំពេញ៖ ទាំងសមត្ថភាព ទេព្យកោសល្យ ពិតជាមានឈាមជ័រជាអ្នកសិល្បៈកាត់រក លោកឳពុកពិតមែន កញ្ញា ជេន ប្រលូកក្នុងវិស័យសិល្បៈមិនទាន់បានប៉ុន្មានឆ្នាំផង អាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រមិនចាញ់សម័យកាលលោកឳពុកល្បីល្បាញឡើយ។
នាយ ចាបចៀន ដែលជាតារាកំប្លែងជើងចាស់មួយរូប ដែលទស្សនិជនមិនអាចបំភ្លេចបាន បច្ចុប្បន្នលោកមានកូនប្រុសស្រី ៣នាក់ អ្វីដែលពិសេសនោះកូនស្រីច្បងរបស់លោកពិតជាធ្វើឱ្យអ្នកគាំទ្រ មិនសរសើរមិនបាននូវទេព្យកោសល សមត្ថភាពក្នុងវិស័យសិល្បៈរបស់កញ្ញា៕




