លោក ប៉ែន ចំរ៉ុង ជាតារាគំរូល្អមួយរូបដែលស្រលាញ់ធម្មជាតិពិត

0
7

ភ្នំពេញ៖ តារាសម្ដែងមុខស្រស់ ពោរពេញទៅដោយទេពកោសល្យនៃការសម្ដែង សម្ដីចាក់ទឹកមិនលិច គ្រាន់តែឃើញមុខកាលណាធ្វើឱ្យអ្នកទស្សនារំសាយអារម្មណ៍ទុក្ខសោក លោក ប៉ែន ចំរ៉ុង បានធ្វើឱ្យអ្នកគាំទ្រលើកសរសើរពីទង្វើល្អរបស់លោកដែលបាន ផ្ដល់ជូនគ្រាប់ក្ងោកជិត ២០ម៉ឺនគ្រាប់ ដល់លោក តាន់ គឹមស៊ូ ដើម្បីដាំនៅលើភ្នំឱរ៉ាល់។

លោក តាន់ គឹមស៊ូ បានបង្ហោះវីដេអូ ភ្ជាប់ជាមួយសារមួយឃ្លាបានឱ្យដឹងថា «អគុណសម្លាញ់ ប៉ែន ចំរ៉ុង ដែលបានផ្តល់នូវគ្រាប់ក្ងោកជិត ២០០,០០០គ្រាប់ដើម្បីប្រែក្លាយភ្នំឱរ៉ាល់ឱ្យទៅជាពណ៍ក្រហម នេះគឺជាចំណែកនៃការចូលរួមដ៏អស្ចារ្យមួយ បើគម្រោងនេះដំណើរការទៅដោយរលូននិងជោគជ័យ ជឿជាក់ថានឹងអាចបញ្ឈប់ប្រជាជនមួយចំនួនធំក្នុងការបន្តចូលព្រៃកាប់ឈើ »។

បើយើងងាកទៅមើលតារាសម្ដែងលោក ប៉ែន ចំរ៉ុង នូវរូបភាពដែលលោកបានបង្ហោះក្នុងបណ្ដាញសង្គមគឺតែងតែមានជាប់ជាមួយទេសភាពព្រៃឈើ ដែលបង្ហាញថាលោកពិតជាមានទឹកចិត្ដស្រលាញ់ធម្មជាតិពិតប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here