កញ្ញា ដួង ម៉ានិច ថតរឿងថ្មីប៉ះតួប្រុសកូរឡើងមករអ៊ូប្រាប់អ្នកគាំទ្រ

0
8

ភ្នំពេញ៖ តារាសម្ដែងស្រីចូលចិត្ដបង្ហាញរាងស៊ិចស៊ីធ្វើឱ្យបុរសៗ ស្រក់ទឹកម៉ាត់ កញ្ញាដួង ម៉ានិច ក្នុងអំឡុងពេលថតខ្សែភាពយន្ដថ្មីមួយ ដែលមិនទាន់បានដឹងពីចំណងជើងនៅឡើយបែរជា រអ៊ូនៅលើបណ្ដាញសង្គមថា ថតប៉ះតួប្រុសកូរសាហាវ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន ចា ប់អារម្មណ៍ជាខ្លាំង និងចង់ដឹងថាតើតួប្រុសជាតារាសម្ដែងរូបណាដែលហ៊ានកូរកញ្ញាដល់ថ្នាក់នេះ។

តាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់កញ្ញា ដួង ម៉ានិចបានឲ្យដឹងថា«ក្នុងរឿងថ្មីមួយនេះតួប្រុសនៅខាងក្រៅកូរសាហាវ បងប្អូនចង់ដឹងទេថាគាត់ជាអ្នកណាតើប្រុសមួយណាដែលបងប្អូនហេ្វនទាំងអស់គ្នាចង់អោយគាត់ថតជាមួយម៉ាក់និច សុំចំលើយម្នាក់មួយផងណា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here