ភ្នំពេញ៖ ទោះបីជាមានស្វាមី និងកូនស្រីជាទីស្រឡាញ់មួយរូបហើយក្ដី ប៉ុន្តែអ្នកនាង គង់ ចាន់ស្រីមុំ នៅតែថែរក្សាសម្រស់ឱ្យកាន់តែស្អាតឡើងៗ ហើយបើនិយាយពីសុភមង្គលគ្រួសារវិញគឺបានបង្ហាញនូវសេចក្ដីសុខស្ទើរតែរៀងរាល់ថ្ងៃទៅហើយនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រឃើញហើយកោតសរសើរ និងខ្លះទៀតមានការច្រណែន ថែមទាំងប្រាថ្នាចង់បានគ្រួសារបែបអ្នកនាងផងដែរ។
នាពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមបានសង្កេតឃើញថា តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនបង្ហាញនូវសុភមង្គលក្នុងគ្រួសាររបស់អ្នកនាងធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថាច្រណែនជាមួយក្រុមគ្រួសារអ្នកនាងមែនទែន ដោយអ្នកនាងបានថតរូបច្រើនស្ទាយ ជាមួយនឹងស្ទាយទឹកមុខកូនស្រីជាទីស្រលាញ់ និងស្វាមីផងនោះ។ តាមការឱ្យដឹងនៅលើផេកហ្វេសបុកផ្ទាល់ខ្លួនរបស់អ្នកនាង ក្នុងពេលថ្មីៗនេះគ្រួសារអ្នកនាងបាន ធ្វើដំណើរកំសាន្ដទៅកាន់ ខេត្ដបាត់ដំបង និងខេត្ដសៀមរាប ផងដែរ៕





