ស្តាយក្នុង MV បទថ្មីរបស់ G-Devith កំពុងធ្វើឱ្យអ្នកគាំទ្រញាក់សាច់

0
7

ភ្នំពេញ៖ តារាចម្រៀងរ៉េបសម័យថ្មីដែលតែងតែរងសម្ពាធពីការរិះគន់ ពីមនុស្សមួយចំនួនតូចរហូតសម្រេចចិត្ដរត់ទៅសាងផ្នួសមួយរយៈ ក្រោយពីលាចាកសិក្ខាបទលោក ងួន ចាន់ដេវិត ដែលមានឈ្មោះបោះសម្លេងក្នុងវិស័យសិល្បៈហៅថា G-Devith បានសម្រេចចិត្ដលុបចោលនូវ ឆាណែល You Tube ផ្ទាល់ខ្លួនរបស់លោក និងស្ងាត់បាត់ឈឹងមិនដែលចេញបទចម្រៀងថ្មីឡើយ។

ក្រោយពី G-Devith លុបចោល ឆាណែល You Tube និងមិនមានចេញបទចម្រៀងថ្មីធ្វើឱ្យអ្នកគាំទ្រផ្ទុះ ការសំណូមពរដល់តារាចម្រៀងរ៉េបរូបនេះឱ្យចូលខ្លួនក្នុងវិស័យសិល្បៈ និងចេញបទចម្រៀងរ៉េបពិរោះៗ វិញ។ នាពេលថ្មីៗក្រោយពីមានការសំណូមពរច្រើនពីអ្នកគាំទ្រលោក G-Devith បានចេញបទចម្រៀងថ្មីមួយបទមានចំណងជើងថា «Sorry Fan» ហើយទើបនឹងបញ្ចេញ MV ដែលពោរពេញទៅដោយការតុបតែង ស្ដាយ ម៉ូតសម្លៀកបំពាក់ ទេសភាពធម្មជាតិពិតៗ ធ្វើឱ្យអ្នកគាំទ្របានទស្សនាហើយគឺពិតជាសរសើរមិនដាច់ពីមាត់មែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here