ភរិយាលោក កែវ វាសនា ជាថៅកែហាងពេជ្រ អនាគតបែរជាប្រាថ្នាជីវិតបែបនេះទៅវិញ

0
10

ភ្នំពេញ៖ តាំងពីចាប់ដៃគូជីវិតជាមួយតារាចម្រៀងលោក កែវ វាសនា បានកូនប្រុស ស្រីជាទីស្រលាញ់ ២នាក់ដែលគ្រួសារពោរពេញទៅដោយសុភមង្គលហើយថែមទាំងខ្លួនជាថៅកែហាងពេជ្រមួយដ៏ធំពិតមែនក្ដីប៉ុន្តែអ្នកនាង លីម សុគន្ធារី បែរជាប្រាថ្នាទៅថ្ងៃអនាគតចង់រស់នៅស្រុកចម្ការបែបសាមញ្ញទៅវិញ។

នាពេលថ្មីៗនេះអ្នកនាង លីម សុគន្ធារី ភរិយាតារាចម្រៀងលោក កែវ វាសនា បានស៊ារបន្តនូវរូបភាពដែលបានបង្ហាញពីជីវភាពរស់នៅបែបសាមញ្ញ និងសរសេរពាក្យមួយឃ្លាថា «មិនបាច់ចាស់ចឹងពេកទេតែអាយុជាង៤០ ក៏ចង់រស់នៅបែបហ្នឹងដែរ មិនអោយចាញ់បោកជីវិតទេ សាមញ្ញៗសប្បាយចិត្ដក្ដីសុខ » នេះបញ្ជាក់ឱ្យឃើញថា ទោះបីគេមានមាស ប្រាក់ លុយកាក់ចាយមិនអស់ហើយក៏ចង់រស់រកជីវិតបែបស្រុកស្រែចម្ការដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here