ភ្នំពេញ៖ ទស្សនិជនប្រាកដជាបានជ្រាបច្បាស់ហើយអំពីមរណភាពរបស់ម្ដាយកំពូលតារាចម្រៀងលោក ឆន សុវណ្ណរាជ នាពេលកន្លងទៅដែលលោកបានបួសមុខភ្លើងសងគុណម្ដាយតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោយពីលាចាកសិក្ខាបទនាពេលថ្មីៗនេះលោក ឆន សុវណ្ណរាជ បានបង្ហោះសារលើបណ្ដាញសង្គមពោលពាក្យប៉ុន្មានម៉ាត់បង្ហាញសេចក្ដីនឹករលឹកចំពោះម្ដាយធ្វើឱ្យអ្នកគាំទ្របានឃើញហើយកាន់តែស្រណោះអាណិតលោក។
លោក ឆន សុវណ្ណរាជ បានបង្ហោះរូបភាពនិយាយវីដេអូខលជាមួយម្ដាយ និងភ្ជាប់ពាក្យពេចន៍គួឱ្យស្រណោះថា «ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់សំរាប់ខ្ញុំ ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់គឺជាក្តីសុខរបស់កូនម្នាក់នេះកូននឹងសន្យាថានឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះអោយល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួរ សោយសុខអោយស្ងប់ចិត្តចុះណាម៉ាក់ កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់ចឹងម៉ាក់ជាស្រ្តីម៉េម៉ាយតែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ម៉ាក់គឺជាវិរៈនារីក្នុងបេះដូងកូនរហូតអំពើល្អមិនសាបសូន្យជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថានឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum » ធ្វើឱ្យអ្នកគាំទ្របានឃើញហើយមានអារម្មណ៍ថាស្រណោះអាណិតនិងមានខ្លះស្រក់ទឹកភ្នែកជំនួសលោកផងដែរ៕