ហេង ពិទូ ប្រើពាក្យមួយឃ្លា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

0
10

ភ្នំពេញ៖ លោក ហេង ពិទូ គឺជាតារាចម្រៀងជួរមុខមួយរូបដែលជួយលើកស្ទួយសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជា ដោយលោកគឺជាតារាចម្រៀងមួយរូបដែលតែងតែនិពន្ធបទចម្រៀងផ្ទាល់ជាប្រភេទ Original song ហើយលោកក៏បានបណ្ដុះបណ្ដាលទំពាំងជំនាន់ក្រោយជាច្រើនរូបឱ្យចេះនិពន្ធបទចម្រៀង Original ដើម្បីចៀសវាង Copy មកពីបរទេស។ លោកគឺជាតារាចម្រៀងមួយរូបដែលមិនធ្លាប់មានការលេចលឺពីដៃគូជីវិតសោះទោះបីជាលោកមានអាយុគួរសមនឹងសាងគ្រួសារហើយក្ដី ស្រាប់តែថ្មីៗនេះលោកបានបញ្ចេញពាក្យមួយឃ្លា ធ្វើឱ្យអ្នកគាំទ្រហាក់មិនអស់ចិត្ដ មានការសង្ស័យថា តើលោកមានស្នេហាជាមួយនារីណាទើបបញ្ចេញអារម្មណ៍បែបនេះ។

នាពេលថ្មីៗនេះនៅលើបណ្ដាញសង្គមផេកហ្វេសបុកផ្ទាល់ខ្លួនរបស់លោកបានបង្ហោះសារមួយឃ្លាថា «មួយម៉ាត់ណាក៏បងល្អ ចុងក្រោយអូនទៅយកគេ» យ៉ាងណាក្ដីអត្ថន័យក្នុងសារមួយឃ្លានេះចង់និយាយពីអ្វី ឬលោកចង់បង្ហាញពីចំណងជើងបទចម្រៀងថ្មីរបស់លោកឬយ៉ាងណាមិនទាន់មានការបកស្រាយពីលោកនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here