ភ្នំពេញ៖ រាប់ពី សុខ ពិសី ឆន សុវណ្ណរាជ និងតារាផ្សេងៗ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនត្រឹមតែ ១ពាន់ ទៅ ២ពាន់ដុល្លារប៉ុណ្ណោះ ដែលជាទឹកចិត្តប្រពៃក្នុងការជួយជាតិក្នុងគ្រោះអាសន្ន ដោយទឹកជំនន់នេះ ។ ប៉ុន្តែ ដៃគូស្នេហា ជីដេវីត និងទេព បូព្រឹក្ស បានផ្តល់ប្រាក់ច្រើនជាងគេ ដែលមានទំហំសាច់ប្រាក់រហូតដល់ទៅ ១ម៉ឺនដុល្លារអាម៉េរិក ។
ម្សិលមិញនេះ គូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានសហការគ្នានាំយកនូវ ស្ទីង ១២០កេះ អង្ករ១០០បាវ ត្រីខ១០០យួរ និងទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារបន្ថែម ឆ្ពោះទៅបាត់ដំបង ដើម្បីឧបត្ថម្ភទៅកាន់បងប្អូនជនរងគ្រោះដោយទឹកជំនន់ផងដែរ។
នេះអាចចាត់ទុកថាជាការចូលរួមប្រាក់ច្រើនជាងគេ ក្នុងចំណោមសិល្បករដទៃ ដោយហ៊ានចំណាយប្រាក់ច្រើនសន្ធឹកយ៉ាងដូច្នោះ ។ ទោះជាយ៉ាងណា ការជួយដល់សង្គម មិនអាស្រ័យទៅលើ ច្រើន ឬតិចទេ ឲ្យតែបានជួយគឺវាល្អទៅហើយ ៕



