ភ្នំពេញ៖ ដោយសារសម្រស់ពីធម្មជាតិនៅតែស្រស់ស្អាតមិនទាន់មានការប្រែប្រួល កំពូលតារាចម្រៀងដែលរស់នៅទ្រនំហង្សមាស អ្នកនាង ពេជ្រ សោភា ដែលជា Idol របស់អ្នកគាំទ្រជាច្រើនជំនាន់បានបង្ហើបអំពីគម្រោងចង់ទៅកែសម្រស់នាពេលខាងមុខកុំឱ្យចាញ់តារាក្នុងសិល្បៈមួយចំនួនដែលតែងតែទៅវះកាត់កែកុនជាច្រើនលើក ច្រើនសារដើម្បីចង់ស្អាត។
នាពេលថ្មីៗនេះអ្នកនាង ពេជ្រ សោភា ទើបនឹងធ្វើពិធីខួបកំណើតបញ្ជាក់ថាអ្នកនាងមានអាយុ ៣៧ឆ្នាំ ទៅហើយចំណែកសម្រស់នៅតែស្រស់ស្អាតដដែល ។ ស្រាប់តែម្សិលមិញនេះអ្នកនាងបានបង្ហោះរូបភាពដ៏ស្រស់ស្អាតនៅលើហ្វេសបុកផ្ទាល់ខ្លួន និងភ្ជាប់ជាមួយសារមួយឃ្លាថា «និយាយមែន ចែនឹងស្អាតម្លេះ យើងតែសសើរខ្លួនឯង ចាំអាយុ40ចាំទៅកែកុនមុខខ្លះ តែរាល់ថ្ងៃនេះស្រលាញ់អ្វីពុកម៉ែសិនហើយ»៕




