ភ្នំពេញ៖ នាពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គម ក៏ដូចជាសារព័ត៍មានមួយចំនួនបានចុះផ្សាយបញ្ហារបស់តារាសម្ដែង និងជាពិធីការនី អ្នកនាង គង់ ចាន់ស្រីមុំ ដែលបានបង្ហោះសារដៀមដាមគ្នាទៅវិញទៅមកជាមួយតារាសម្ដែងអ្នកនាង ឌី សូនីតា ដែលព័ត៍មានទាំងនេះភាគីទាំងសងខាងបានចេញមកបញ្ជាក់រៀងៗខ្លួនថាមិនដូចនូវអ្វីដែលបានចុះផ្សាយឡើយ។
ក្រោយពីមានការចុះផ្សាយរបស់សារព័ត៍មានមួយចំនួនដែលប្រឌិតខុសការពិតនោះអ្នកនាង គង់ ចាន់ស្រីមុំ បានបកស្រាយថា «នែ… មើលរូបគេផង តាំងម៉ាក់អូនស្មាយ៍ពោះធំចា៎
ហួសចិត្ត ម៉ងមីអូន មកពីអូនឯងមិនអោយបងជួបក្មួយចឹងហើយ អាឡែងតែខ្លាច មី កូវិតពេក គេឃើញបាត់យូរក៏ដាក់អោយយើងល្បីមួយទៅ ខ្លាចយើងខ្ងាត់យី ពួកខ្ញុំរកវល់រកស៊ីមួយថ្ងៃ ៗរកតែពេលជួបគ្នាមិនបាន ហើយសារពត៌មានឯងនិងទំនេរពេកអី ? ខ្វះរឿងចុះមែន?
យី……អត់ប្រយោជន៍មែន» ដែលពាក្យពី បីម៉ាត់របស់អ្នកនាងធ្វើឱ្យសារព័ត៍មានមួយចំនួននោះឃើញហើយគឺអន់ចង់តែម្ដង៕




