អីយ៉ា! កញ្ញារ៉ូស ទ្រាំមិនបានគំរាមថាដាក់ពាក្យប្ដឹង អ្នកនាង បញ្ចកា

0
22

ភ្នំពេញ៖ រឿងរាវបែកធ្លាយវាយតបរវាងតារាសម្ដែង អេដវីន និងគូស្នេហ៍ដែលជាអតីតភរិយាម្ចាស់ផលិតកម្ម អិលឌី អ្នកនាងបញ្ចកា បានរីករាលដាលកាន់តែធំព្រោះ អ្នកនាងបញ្ចកា បានទម្លាយសារលួចលាក់របស់គូស្នេហ៍ជាមួយ កញ្ញារ៉ូស ធ្វើឱ្យកញ្ញាទ្រាំមិន​បានក៏គំរាមដាក់ពាក្យប្ដឹង អ្នកនាងបញ្ចកា ពីបទបរិហាកេរ្ដិ៍ប៉ះពាល់ដល់សិទ្ធបុគ្គល។

ទស្សនិកជនប្រាកដជាបានជ្រាបច្បាស់ហើយនូវរឿងរាវដែលកំពុងផ្ទុះនៅក្នុងបណ្ដាញសង្គមអំពីបញ្ហារបស់តារាសម្ដែង លោកអ៊ែដវីន បានប្រើហឹង្សាទៅលើគូស្នេហ៍យ៉ាងព្រៃផ្សៃ ហើយដោយសារកំហឹងខឹង លោកអ៊ែដវីន ខ្លាំងពេកនោះ អ្នកនាងបញ្ចកា ដែលជាគូស្នេហ៍ បានទម្លាយសារលួចលាក់ស្នេហាជាមួយ កញ្ញារ៉ូស ដែលមិនដឹងខ្យល់អីនោះ ធ្វើឱ្យកញ្ញារ៉ូសទ្រាំមិនបានក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមដូច្នេះថា «សូមបញ្ឈប់ការផុស ដែរប៉ះពាល់ជាមួយកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ, វាជាសិទ្ធបុគ្គលរបស់មនុស្សម្នាក់ៗដែរត្រូវមាន Personal private រៀងៗខ្លួន ទោះបីជាខ្ញុំធ្លាប់មាន រឺក៏មិនធ្លាប់មានទំនាក់ទំនងជាមួយ “អេតវីន” ក៏ដោយ ក៏អ្នកគ្មានសិទ្ធមកបង្ហោះរឿង Personal private របស់ខ្ញុំជាសាធារណៈបែបនេះដែរ, ហេីយមួយវិញទៀត ខ្ញុំពុំធ្លាប់ដែលមានទំនាស់ ឈ្លោះពាក្យសម្តី រឺស្នេហាត្រីកោណ ដណ្តេីមគ្នាជាមួយអ្នកឡើយ.. ដូចនេះសុំធ្វើលុបការបង្ហោះបរិហាកេរ្តិ៍មកលើរូបខ្ញុំ ព្រោះអ្វីដែរអ្នកកំពុងធ្វើវាប៉ះពាល់ដល់សិទ្ធបុគ្គលយ៉ាងធ្ងន់ធ្ងរ ខ្ញុំអាចដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់បាន សង្ឃឹមថាយល់ អគុណ »។ តើរឿងរាវស្នេហាប្រើហឹង្សា ដែលអូសទាញយកស្នេហាលួចលាក់ដើម្បីក្ដីសុខផ្ទាល់ខ្លួននឹងទៅជាយ៉ាងណា ធ្វើឱ្យអ្នកគាំទ្រកំពុងរងចាំមើលយ៉ាងយកចិត្ដទុកដាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here