ភ្នំពេញ៖ ក្រោយភ្ជាប់ពាក្យបានជាង ១ខែប៉ុណ្ណោះ តារាសម្តែង សុផា លីនដា ចិញ្ចឹមចិត្តចង់បានកូនពរ ។
កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នេះតារាសម្តែង សុផា លីនដា បានភ្ជាប់ពាក្យជាមួយបុរសង្ហារកូនខ្មែរនៅអាម៉េរិក កាំង ប៊ុណ្ណា ហើយទាមទារដោយព្រលយពាក្យថា ចង់បានពរនឹងគេ ។
ថ្មីៗនេះដែរនាងបានបង្ហើបថា «ចង់បានមួយនឹងគេដែរ» ដោយអមជាមួយរូបភាពបីកូន ខណៈដែលឃើញមិត្តភក្តិក្នុងសិល្បៈជាច្រើនមានកូនព្រោងព្រាត ទុកគ្រាន់ព្រលែងលេង នឹងទុកជា ចំណងដៃសម្រាប់ជីវិតត្រៀមជាប្តីប្រពន្ធគ្រប់លក្ខណៈ ។
ការបង្ហើបយ៉ាងដូច្នោះ ត្រូវបានគេលើកឡើងថា ទំនងជានាងចង់បានកូនជាមួយគូដណ្តឹង មុនចូលរោងការ។ ម្យ៉ាងដោយចង់ដើរតាមគន្លង តារាមួយចំនួន ដោយយកកូន ឬផុងខ្លួនមានកូន ចាំរៀបការដើម្បីបំពេញមុខ ។
ប្រភពថា ដំណើរជីវិតចូលរោងការរបស់ សុផា លីនដា នឹងអាចធ្វើឡើងនៅឆ្នាំ ២០២១ ប៉ុន្តែសម្រាប់ថ្ងៃខែ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ ៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/10/Sopha-Linda-1.jpg?resize=638%2C960&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/10/Sopha-Linda-2.jpg?resize=696%2C928&ssl=1)