ម្ចាស់បទ«ស្រលាញ់អូនដល់កាន់ឈើតច្រត់» ចំណាយថវិកាផ្ទាល់ជួយបងប្អូនរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ​

0
35

ភ្នំពេញ៖ ម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» លោក ជ័យ សុវ៉ាត់ បានចំណាយថវិកា​ផ្ទាល់ខ្លួន ជួយដល់ជនរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ។
លោក ជ័យ សុវ៉ាត់ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកថា រំភើបចិត្តណាស់ ទាក់ទងបានហើយ ខ្ញុំបាទជ័យ សុវ៉ាត់ និងនាំយកអង្ករ ៤តោន ត្រីខ ២០០ យួរ លុយ ១០០០ ដុល្លារអាម៉េរិក ជូនដល់បងប្អូនដោយទឹកចិត្តជំនន់នៅខេត្តបន្ទាយមានជ័យ ។

សម្រាប់ជំនួយរបស់តារាចម្រៀងក្នុងផលិតកម្មសាន់ដេខាងលើ នឹងនាំយកទៅកាន់ខេត្តជាប់ព្រំដែនថៃ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ​២០២០ ហើយក្នុងនោះលោកក៏បានបន្តកៀងឲ្យអ្នកចង់ ជួយអាច​ជួយតាមលោកបាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here