ភ្នំពេញ៖ វាហាក់កម្រ ដែលអ៊ីណូ ចែករំលែក នូវវីដេអ្នកក្នុងរង្វង់សិល្បៈ ជាមួយអាជីវកម្មផ្សេងៗដែលពួកគេបានធ្វើ ប៉ុន្តែស្របពេលដែល ស្រីស្រស់ ទេព កញ្ញា ដែលជា តារាសម្តែងស្រី សាច់សខ្ចី លក់នូវខោអាវអនឡាញដំបូងស្រាប់តែ តារាប្រុសរូបនេះ ចែករំលែកភ្លាម ។
ការជួយចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួន ជាមួយអាជីវកម្មថ្មីរបស់ទេព កញ្ញា ក្រៅពីសម្តែងនេះ បានធ្វើឲ្យគេផ្ទុះការសង្ស័យថា តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ កំពុង បង្កប់នូវរឿងអាថ៌កំបាំង ទំនង ជាមានរឿងស៊ីជម្រៅក្រៅពីអ្នកសិល្បៈធម្មតា។
ទោះជាយ៉ាងណា បើសិនជារឿងរ៉ាវនេះជារឿងពិត វានឹងធ្វើឲ្យប្រុសកន្លង់ ជាច្រើនដែលកំពុងព្យាយាមយកបេះដូង ទេព កញ្ញា អាក់អន់ស្រពន់ចិត្តជាមិនខាន ។ រឿងនេះជារឿងពិតមែន ទស្សនិកជន ជាពិសេស អ្នកគាំទ្រ អ៊ីណូ ក៏នឹងសប្បាយចិត្តជាមួយដំណឹងនេះផងដែរ៕