ខាត់ សុឃីម ៖ ខ្ញុំអាណិតអ្នកជួលឲ្យគេខម្មិនកាច់កុងខ្ញុំណាស់

0
44

ភ្នំពេញ៖ តារាពហុជំនាញ ខាត់ សុឃីម ថ្វីបើបរាជ័យមុខជំនួញចូលខ្ទង់លានដុល្លារ ប៉ុន្តែរូបអ្នកនាង នៅតែបន្តជំហរឈរយ៉ាងរឹងមាំ បន្តបើកជំនួញថ្មី ដោយបើការលក់សម្លៀកបំពាក់ និង ផលិតផលថែរក្សាសម្រស់ផងដែរ។

ជាមួយរបររកស៊ីថ្មីនេះ ក៏ស្រាប់តែមានអ្នកឌឺដងកាច់កុង ដែលធ្វើឲ្យ តារាស្រីរូបនេះបានផ្ញើសារទៅកាន់អ្នកខមិនទាំងនោះថា «ហ៊ឺ អាណិតអ្នកស៊ីឈ្នួល ខម្មិននិយាយថាសុទ្ធ អត់ដាក់រូបពិត ចៅៗ បងៗអូនហា ឈប់ចាក់ឆ្កឹះទៀតទៅខ្ញុំមិនលោតតាមទេ ប្រយ័ត្នតែកម្មតាមស្នងទៅ ។ ខ្ញុំរស់ជារបៀបខ្ញុំ យើងនៅកន្លែងខុសគ្នា សុំទោសខ្ញុំអត់ទំនេរ តបតទេ អាណិតតែអ្នកជួលមួយខែៗ ដឹងអស់ប៉ុន្មាន»។

ក្នុងសារនេះដែរ ខាត់ សុឃីម មិនបានបញ្ជាក់ពីអ្នកពីក្រោយខ្នង នៃការជួលឲ្យខម្មិន និងផ្លែផ្កាកាច់កុង ចំពោះអ្នកនាងឡើយ ប៉ុន្តែ មានអ្នកគាំទ្រនាង ជាច្រើន បានផ្ញើសារ លើកទឹកចិត្ត ឲ្យរឹងមាំឡើងវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here