ស្រីស្រស់ ម៉ូដែល Ly Je Na ត្រូវបានគេសរសើរថាមុខ ដូចកូនក្រមុំរុស្ស៊ី

0
275

ភ្នំពេញ៖ តារាស្រីដែលមានស្រុកកំណើតពីទឹកដីក្រចេះ ស្រីស្រស់ Ly Je Na ដែលជាម៉ូដែលកំពុងហក់ឡើងតាមរយៈកម្មវិធីផ្សេងៗ ត្រូវបានគេសរសើរថា មុខមាត់របស់នាង ស្រដៀង នឹងតួរបស់រុស្ស៊ី ឬមុខដូច ក្រមុំរុស្ស៊ី ឃើញហើយចង់លង់ទប់ចិត្តមិនរួច។

ស្រីស្រស់ Ly Je Na កន្លងទៅធ្លាប់បានធ្វើដំណើរទៅកាន់ទឹកដីព្រុយណេ ដើម្បីបង្ហាញពីបច្ចេកទេសដើរម៉ូដ របស់នាង ដែលធ្វើឲ្យគេ នឹកស្មានមិនដល់ថា ទើបតែចូលសិល្បៈ មិនបានក្តៅ សាច់ផង ក៏ត្រូវបានគេ ចុចឈ្មោះឲ្យឡើងទៅកាន់ប្រទេសក្រៅបាត់ ។ ក្រៅពីនេះ នាង ធ្លាប់បានបង្ហាញវត្តមានក្នុងកម្មវិធីធំៗ ដោយដើរម៉ូដក្នុងព្រឹត្តិការណ៍នានា ដែលធ្វើឡើងក្នុង សណ្ឋគារលំដាប់ផ្កាយធំៗផងដែរ ។ ក្រៅពីការដើរម៉ូដ នាង ក៏ត្រូវបានគេផ្តល់សមត្ថភាពក្នុងតំណែង ជាពិធីការិនី តាមរយៈព្រឹត្តិការណ៍ធ៏ធំ ប្រជុំដោយអ្នកជំនួញដីធ្លី ដែលធ្វើឡើង ក្នុងទឹកដី ខណ្ឌសែនសុខ ផងដែរ។

អ្វីដែលកាន់តែពិសេសនៅទីនេះ ក្រោយប្រឡូកសិល្បៈសម្រស់នាងកាន់តែស្អាតមកៗ ដោយត្រូវបានគេសរសើរថា មានមុខមាត់ស្អាតដូចកូនក្រមុំរុស្ស៊ី ខណៈដែលរូបរាងកញ្ញា នៅសមសួនជាទីគយគន់របស់ប្រុសកន្លង់ទាំងពួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here