តារាសម្តែង​ ណាខុន គូស្នេហ៍វ័យជ្រេកូនមួយ ធ្វើខួបឲ្យ

0
11

ភ្នំពេញ៖ ទំនាក់ទំនងស្នេហាគ្មានប្រកាន់វណ្ណៈ ចាស់ ឬក្មេងនោះទេ ដោយជាក់ស្តែង តារាសម្តែងប្រុស ណាខុន បានពើបប្រទះស្នេហា​ជាមួយនារីវ័យកណ្តាលម្នាក់ មានកូន១ ដោយរូបគេ បានបង្ហាញចំណងស្នេហាដ៏ផ្អែមល្ហែមជាមួយគ្នា ។

គូស្នេហ៍របស់ ណាខុន ជា​នារីដែលមិនស្ថិតក្នុងរង្វង់សិល្បៈ ហើយថ្មីៗនេះ រូបគេបានបង្ហាញមុខនារីរូបនោះជាសាធារណៈផងដែរ ដែលធ្វើឲ្យការច្រលំកន្លងមករវាង​រូបគេនឹង ឌុច លីដា ត្រូវបាន រំសាយ ខណៈដែលតួអង្គតារាស្រីសិចស៊ីរាងស្វែលរូបនោះ កំពុងសម្ងំ​លាក់មុខ​ស្វាមីផងដែរ ។

ក្នុងពិធីខួបកំណើតរបស់លោកនាពេលថ្មីៗនេះលោកបាន ធ្វើការបង្ហោះអរគុណទៅកាន់គូស្នេហ៍វ័យជ្រេ និង កូនចុងរបស់លោកជាមួយសារផ្អែមល្ហែម កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លោកបានបង្ហោះថា «អរគុណបេះដូងទាំងពីរ សំរាប់ក្តីស្រលាញ់ សំរាប់ក្តីសុខ Surprise my Birthday» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here