ភ្នំពេញ៖ នាយចឺម ត្រូវបានគេចាត់ទុកថាជា ចាស្ទីនបេប័រ ទី២ នៅកម្ពុជា ក៏ព្រោះតែតារាចម្រៀងប្រុសរូបនេះ តែងតែលេចលឺបង្កាត់ភ្លើងស្នេហ៍ជាញឹកញាប់ ជាមួយនារីរូបស្រស់ ក្នុងរង្វង់សិល្បៈ ហើយចំនងស្នេហ៍ចុងក្រោយរបស់នាយចឺម ជាមួយតារាម៉ូដែល Far Far ហាក់ឈានដល់ផ្លូវប្រេះស្រាំផងដែរ ។
នរណាក៏ដឹងលឺដែរថា រវាងនាយចឺម និង Far Far បានភ្ជាប់ទំនាក់ទំនងស្នេហជាមួយគ្នារាប់សិបខែទៅហើយ ដោយទៅណាទៅជាមួយគ្នាជាញឹកញាប់ ប៉ុន្តែថ្មីៗនេះ ពោលគឺ កាលពី៥ថ្ងៃមុន ត្រូវនិងថ្ងៃទី ២ ខែវិច្ឆិកា តួអង្គស្រីរូបនេះ បានបង្ហោះសារប្លែក ។
Far Far បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «អ្នកអត់គូរចេញមុខមក🙈» ។ ភ្លាមៗ នាយចឺម ក៏បានចូល ខម្មិនថា ចង់ប្រាប់គេថាអត់គូមែន ។
ទោះជាយ៉ាងណារឿងរ៉ាវនេះ គេនៅមិនទាន់ច្បាស់ថា មូលហេតុអ្វីបានជាខាងស្រីស្រស់ខាងលើបង្ហោះយ៉ាងដូច្នោះទេ ? ហើយវាអាចទំនងជាការអាក់អន់ចិត្តប្រច័ណ្ឌ ជាមួយនាយចឺម ដែលកំពុងល្បីខាងលេបខាយសម្តីជាមួយស្រីៗជាច្រើន ៕