សុខ ពិសី នៅតែមិនហ៊ានបង្ហាញមុខមាត់គូស្នេហ៍ ជា​ថៅកែផលិតកម្ម​

0
102

ភ្នំពេញ៖ តារាចម្រៀងជួរមុខ របស់ផលិតកម្មសាន់ដេ សុខ ពិសី នៅតែមិនទាន់ហ៊ានបញ្ចេញរូបភាពគូស្នេហ៍ជាផ្លូវការ ដូចគូស្នេហ៍ដទៃទៀត ហើយកាន់តែខុស ស្រឡះឆ្ងាយពីតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានរៀបចំពិធីអាពាហ៍ពិពាហ៍ នឹងទទួលបានកូនមួយជាទីស្រលាញ់ ។​

ដំណឹងស្នេហ៍របស់ សុខ​ ពិសី ត្រូវបានគេទម្លាយម្តងហើយម្តងទៀតថា គឺជា​កូនម្ចាស់ផលិតកម្មសាន់ដេផ្ទាល់តែម្តង ដោយកំពុងមានទំនាក់ទំនង យ៉ាងល្អូនល្ហើន ប៉ុន្តែ​សាមីខ្លួន មិនហ៊ានបញ្ចេញជាផ្លូវការនោះទេ ។
ប្រភពបានប្រាប់ថា ហេតុផលតែមួយគត់ ដែល​ធ្វើឲ្យ សុខ ពិសី មិនហ៊ាន​ បញ្ចេញមុខ​គូស្នេហ៍ ជាអ្នកធំដុំនៅក្នុងផលិតកម្មសាន់ ក៏ព្រោះតែ​ខ្លាច បាត់បង់ប្រជាប្រិយភាព ដែលកំពុងសាងនាពេលបច្ចុប្បន្ន។

ទោះបីជាយ៉ាងនេះក្តី គេសង្ឈឹមថា សុខ ពិសី អាចនឹងដឹកដៃគូស្នេហ៍របស់ខ្លួន ចូលរោងការក្នុងពេលឆាប់ៗខាងមុខ ដើម្បីបំបាត់នូវក្លិនអសោច ក្នុងពិភពសិល្បៈ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here