ភ្នំពេញ៖ នៅព្រឹកនេះ មានរឿងកក្រើកសារជាថ្មីមួយទៀត ពាក់ព័ន្ធនឹងអ្នកនិពន្ធល្បីយឹម តាស្រង់ ដោយស្ត្រីរូបស្រស់ម្នាក់បានបង្ហាញសារថា កវីរូបនេះ បានគំរាមសម្លាប់ និងថែមទាំងបង្ហាញរូបភាពជាច្រើន ដែលបញ្ជាក់ថាអ្នកគ្រប់គ្រងផលិតកម្មហ្គាឡាក់ស៊ីនេះ បានលួចទាក់ទងស្រីៗជាច្រើន ក្នុងនោះមានតារាផងដែរ ។
នៅលើគណនីហ្វេសប៊ុក កញ្ញា Kimlang Lim បានសរសេរនៅព្រឹកនេះថា «ឮពាក្យ គម្រាម សម្លាប់ក្តៅ កាន់តែខ្លាំង បើចង់អោយខ្ញុំបញ្ចេញ ១០០ស្រីទៀតក៏បាន មាន ភស្តុតាងតើ សាកនិងដុះហើយ .បើស្អប់ក៏ ល្អមើលដែរ» ។
មុននឹងបញ្ចេញសំណេរខាងលើ ម្ចាស់អាខោននេះ បានសរសេរថា« ជូនពរអ្នកទាំង២ ស្អប់បំផុត អាមនុស្សខុសហើយ
មកគម្រាប សម្លាប់ខ្ញុំទៀត ចាំមើលតើ វាមកសម្លាប់ថ្ងៃណា?» ដោយសារនេះភ្ជាប់រូបភាព តារាសម្តែង វត្តីផងដែរ ។
ទន្ទឹមជាមួយគ្នានេះដែរ ម្ចាស់អាខោន ខាងលើបានបន្តសរសេរថា «ជូនពរអ្នកទាំង២ មិនទាន់ទិញឡានថ្មីអោយដូចមិន ប៉ុន្មានទេ
បានឡានថ្មី ១ថ្ងៃ ៣ស្រី ហាហា មនុស្សលោក» ។
បើតាមប្រភពបានបញ្ចាក់ថា ម្ចាស់អាខោនខាងលើនេះ គឺមានទំនាក់ទំនងស្អិតរមួត ជាមួយយឹម តាស្រង់ ជាអ្នកដែលធ្លាប់រួមដំបូលការងារជាមួយ គ្នា នឹងមានទំនាក់ទំនងស៊ីជម្រៅ ៕