ភ្នំពេញ៖ ថ្វីបើខួបកំណើត របស់ ថន លក្ខិណា ដោយថ្ងៃពិតប្រាកដនាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែ ថន ដារ៉ា ដែលត្រូវជាបងស្រី និងក្រុមគ្រួសារ រួមទាំងគ្រួសារការងារហង្សមាស បានធ្វើឲ្យពិធីការិនី សំបូរវោហារស័ព្ទរូបនេះភ្ញាក់ផ្អើល ។
ថន ដារ៉ា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា Surprise birthday 🎂 🎂🎂🎊🎊😜😜🥰🥰 ប្អូនស្រីបានសម្រច👏🏻👏🏻👏🏻សប្បាយណាស់ អរគុណ បងៗ និងក្រុមការងារ ដែលជួយសហការ ដើម្បីធ្វើអោយការ surprise បានជោគជ័យ  ។
ដោយឡែកថន លក្ខិណា វិញ បានឆ្លើយតបទៅនឹងពិធីដ៏ភ្ញាក់ផ្អើលមុនកំណត់នេះថា សូមអរគុណអ្នកម្តាយ បងស្រីដារ៉ា បងស្រីគង់សុជាតិ និងក្រុមការងារទាំងអស់ដែលបានសហការគ្នា surprised ខួបកំណើតដ៏អស្ចា្យនៅក្នុងថ្ងៃនេះ រំភើបណាស់ រំភើបឡើងរលីងរលោងទឹកភ្នែក អរគុណចំពោះការស្រលាញ់របស់អ្នកទាំងអស់គ្នា I LOVE YOU ៕





