កំពង់ឆ្នាំ៖ កាលពីរសៀលម៉ោងប្រមាន ៦ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីរថយន្តមួយគ្រឿងបានបើបុកចូលផ្ទះប្រជាជន ដែលស្ថិតនៅចំនុចដីថ្មីចុងកោះស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ក ហេតុម៉ាកកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D8527 ជារថយន្តរបស់ឈ្មោះ ប៊ុង ជនជាតិវៀតណាម បានបើកបុកផ្ទះ ប្រជាជនរងការខូចខាតចំនួន ២ល្វែង។ ជនបង្កដែលបើក រថយន្តនោះមានសភាពស្រវឹងជោកជាំតែម្តង។ នេះសំណាង ណាដែលនៅក្នុងផ្ទះមិនមានមនុស្ស គង់អីមិនដឹងជាមាន អ្នកស្លាប់នឹងរបួសប៉ុន្មាននាក់៕