ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយតារាចម្រៀងល្បី ខេមរៈ សិរីមន្ដ បង្ហោះរូបឡានទំនើប Rolls Royce និងផ្លាកលេខពិសេស

0
10

ភ្នំពេញ៖ ប្រិយមិត្ត យុវវ័យប្រាកដជាបានលឺហើយស្គាល់ច្បាស់ជាក់ជាពុំខានបើនិយាយពីលោក ខេមរៈ សិរីមន្ដ ដែលជាតារាចម្រៀងប្រុសល្បីខ្លាំងមួយរូបនៅប្រទេសកម្ពុជា ជ្រកនៅក្រោមម្លប់ផលិតកម្ម រស្មីហង្សមាស ដែលបទចម្រៀងលោកចេញមកសុទ្ធតែទទួលការគាំទ្រ សឹងតែនឹកស្មានមិនដល់។

តារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ដ មានគ្រួសារនិងកូន ៣នាក់ជាទីស្រលាញ់ដោយកូនប្រុសទី១ មានឈ្មោះ ខេមរៈ មន្ដសេ្នហ៏ កូនស្រីទី២ ខេមរៈ ស្រ្តី និងកូនស្រីពៅ ថុន ខេមរៈ
មន្ដរាជិនី។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនលោកបានបង្ហោះសារមួយឃ្លាថា “ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ខ្ញុំថាមានអីចូលចិត្តតាសស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់”។

ក្នុងសារបង្ហោះរបស់លោកក៏មានអ្នកគាំទ្រជាច្រើនចូលខមិនសរសើរពីភរិយា និងសុភមង្គលនៃក្រុមគ្រួសាររបស់លោកផងដែរ។

ស្រាប់តែនៅថ្ងៃទី១៦ ខែមករានេះ លោកក៏បានបង្ហោះរូបមួយសន្លឹកជាមួយភរិយា និងកូន ប្រុស ស្រីជាទីស្រលាញ់លោក អមនឹង រថយន្តម៉ាក Rolls Royce ព្រមទាំងអត្ថន័យថា ” ផ្លាកលេខស្រួលចាំទេបងប្អូន “៕

LEAVE A REPLY

Please enter your comment!
Please enter your name here