អ្នកនាង ឡោម លក្ខិណា ក្ដៅស្លឹកត្រចៀក ក្រោយមានការចុះផ្សាយបំពានសិទ្ធិផ្ទាល់ខ្លួន ករណីភ្ជាប់ពាក្យគូស្នេហ៍ថ្មី

0
8

ភ្នំពេញ៖ អ្នកនាង ឡោម លក្ខិណា តារាសម្តែងជេីងចាស់ ក្ដៅស្លឹកត្រចៀក យ៉ាងខ្លាំងក្រោយមានការ ចុះផ្សាយបំពានសិទ្ធិផ្ទាល់ខ្លួនករណីភ្ជាប់ពាក្យគូស្នេហ៍ថ្មីក្រោយស្វាមីស្លាប់ប្រមាណ១ឆ្នាំ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
អ្នកនាង ឡោម លក្ខិណា បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា “នាងខ្ញុំ ឡោម លក្ខិណា សូមគោរពស្នើ សុំដល់បងប្អូន អ្នកសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយអត្ថបទពាក់ព័ន្ធ នឹងសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់នាងខ្ញុំ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ សូមមេត្តាកែសម្រួល ពាក្យពេចន៍មួយចំនួនដែលមើលទៅមិនសមរម្យ ដែលធ្វើអោយប៉ះពាល់ដល់សិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់នាងខ្ញុំ”។

គួរឲ្យដឹងថា ពិធីភ្ជាប់ពាក្យរបស់តារា សម្តែងរូបនេះត្រូវបាន គេដឹងថាបានរៀបចំឡើងតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែមិនសូវមានព័ត៌មានច្រើនបានផ្សព្វផ្សាយនោះឡើយដោយសារពិធីនោះហាក់មិនសូវមាន អ្នកសិល្បៈចូលរួមច្រើនឡើយ ពោលគឺភាគច្រើនគឺមានចាស់ទុំ និងសាច់ញាតិទាំងសងខាងដែលបានចូលរួម ប៉ុណ្ណោះ។ ហើយរូបភាព នៃពិធីភ្ជាប់ពាក្យ របស់អ្នកនាង ឡោម លក្ខិណា ត្រូវបានទម្លាយតាមបណ្តាញសង្គម      ហ្វេសប៊ុក ដោយអនាគតស្វាមី របស់នាងដែលមានឈ្មោះថា ឆាង វណ្ណា ដែលមានងារជាមន្ត្រី នគរបាលជាតិ មានឋានន្តរសក្តិ សក្តិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ។

សម្រាប់ដំណឹង ភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា នាពេលនេះក៏បានទទួល ការសាទរផងដែរ ពីសំណាក់ ទស្សនិកជន និងមិត្តភក្តិរបស់នាង ក្នុងពេលដែលនាងបានស្វែងរក បុរសម្នាក់ទៀត ដែលយល់ចិត្តដែលអាច កាន់ដៃនាង រស់នៅជាគ្រួសារដោយសុភមង្គល។

គួរបញ្ជាក់ថា តារាសម្តែង អ្នកនាង ឡោម លក្ខិណា បានក្លាយខ្លួនស្ត្រី មេម៉ាយកូនមួយ បន្ទាប់ពីស្វាមីរបស់នាងបានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានឡើងកាលពីអំឡុង ខែមករា ឆ្នាំ២០២០។ ហេតុការណ៍នេះបានកើតឡើងខណៈពេលដែលស្វាមីរបស់នាងឈ្មោះ ប៉ា ចាន់ ពិសិដ្ឋ ភេទប្រុសអាយុ ៣៣ឆ្នាំ    ជិះរថយន្តម៉ាកព្រូសពណ៌ស ត្រូវរថយន្តធុនធំបុកឡើងខ្ទេចអស់ខាងមុខ បណ្តាលឲ្យស្វាមីរបស់នាងបាន បាត់បង ជីវិត ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដែលស្ថិត នៅក្នុងបូរី ឈូក វ៉ា សង្កាត់ក្រាំងធ្នុង ខណ្ឌសែន សុខ រាជធានី ភ្នំពេញ។

ក្រោយពីមរណភាពរបស់ ស្វា មីនោះមក ឡោម លក្ខិណា បានខិតខំតស៊ូ បីបាច់ថែរក្សា និងចិញ្ចឹមកូន តែ ម្នាក់ឯងដោយការបន្តការងារ សិល្បៈ របស់នាងដដែល មុនពេលដែលនាង បានរកឃើញគូស្នេហ៍ថ្មី និងបានដឹកដៃគ្នា ភ្ជាប់ពាក្យ ជាផ្លូវការនាពេលថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here