ភ្នំពេញ៖ លោក ព្រាប សុវត្ថិ ដែលទស្សនិកជនទូទាំងប្រទេសកម្ពុជាគ្រប់ស្រទាប់យុវវ័យស្គាល់ច្បាស់ថា ជាតារាចម្រៀងប្រុសលំដាប់ថ្នាក់លេខ១ ជាidol របស់មនុស្សចាស់ វ័យកណ្ដាល និងកុមារផងនោះ បានបង្ហើបពាក្យមួយឃ្លាបញ្ជាក់ពីទឹកចិត្ដមេកេីយយ៉ាងក្ដុកក្ដួលបំផុត។
អមដោយ រូបភាពមួយសន្លឹកដែលមានរូបលោក ភរិយារបស់លោក និងលោក ឡេង ណាវ៉ាត់ត្រា ហេីថែុមទាំងបានពោលពាក្យមួយឃ្លានេះធ្វើឲ្យអ្នកគាំទ្រជាច្រើនបានចូលខមិន គាំទ្រ និងសរសើរជាច្រើន។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ តារាចម្រៀងល្បីលោក ព្រាប សុវត្ថិ បានបង្ហោះសាមួយឃ្លានៅលើបណ្ដាញសង្គមបញ្ជាក់ពីទឹកចិត្ដរបស់មេថា ” ការយកចិត្តទុកដាក់របស់មេ គឺជាសេចក្តីសុខរបស់កូនចៅ ” អមនិងរូបភាពមួយសន្លឹកមានរូបលោក ភរិយាលោក និងលោក ឡេង ណាវ៉ាត់ត្រា។
ក្នុងសារបង្ហោះរបស់លោកក៏មានអ្នកគាំទ្រជាច្រើនបានចូលខមិនដូចជា ” បទចម្រៀង My idol មកកាឡាក់ស៊ី13 បទពិរោះៗទាំងអស់មិនគុំពី❤️🥰 ” ហើយ ” មើលម៉ាភ្លេតស្មានតែកូនរវស់ idol តើ” និង ” មែនហើយបងជូនពរបងឲ្យកាន់តែល្បីជាងមុន “៕