ភ្នំពេញ៖ ពិធីការិនីប្រចាំទូរទស្សន៍ហង្សមាសមួយរូប ដែលមានស្វាមី និងកូនស្រីបណ្ដូលចិត្តម្នាក់ហើយនោះតែសម្រស់វិញក្រមុំមិនដូរនោះគឺអ្នកនាង កែវ ចាន់និមល បានបង្ហោះរូបភាពស្វីតជាមួយស្វាមីនិងអមដោយប្រយោគមួយឃ្លាដែលបានទាក់ទាញបេះដូងអ្នកគាំទ្រជាច្រើន។
យើងងាកទៅមើលជីវិតគ្រួសាររបស់អ្នកនាង កែវ ចាន់និមល ពិតជាផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រឃើញហើយប្រាថ្នាចង់បានសុភមង្គលដូចរូបគាត់។ កាលពីពេលថ្មីៗនេះអ្នកនាង បានបង្ហោះរូបភាពស្វីតៗជាមួយស្វាមីយ៉ាងច្រើនសន្លឹក អមដោយប្រយោគមួយឃ្លាធ្វើឲ្យទាក់ទាញបេះដូងអ្នកគាំទ្រយ៉ាងខ្លាំងគឺ ” ឈ្លោះឆ្អែតក៏ឈប់ឈ្លោះ ប្រកែកឆ្អែតក៏ឈប់ប្រកែក ខឹងឆ្អែតក៏ឈប់ខឹង នេះហើយជីវិតគូរ តែហាមស្រលាញ់ឆ្អែតហើយឈប់ស្រលាញ់ ” ដោយមានអ្នកគាំទ្រជាច្រើនបានចូលខមិនផងដែរ៕