ភ្នំពេញ៖ លោកអ្នកទស្សនិកជនប្រាដកជាបានស្គាល់ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២០ ដែលមានសម្រស់ស្អាតដាច់គេដែលទើបនឹងទទួលជ័យលាភីលេខ១ កញ្ញា សេង រដ្ឋា។ នារសៀលថ្ងៃទី១៩ ខែមករានេះ កញ្ញា សេង រដ្ឋា បានបង្ហោះសារមួយបដិសេធការអញ្ជើញជួបដោះស្រាយបញ្ហារបស់អ្នកគ្រប់គ្រងដែលកញ្ញាបានអះអាងថាលុះត្រា ទាល់តែមានការសន្និសីទកាសែតតែមួយគត់ទើបកញ្ញាចូលខ្លួនដោះស្រាយ។
យោងតាមប្រភពហ្វេកបុកផេកផ្ទាល់ខ្លួនរបស់កញ្ញាសេង រដ្ឋាបានបង្ហោះនៅរសៀលថ្ងៃទី១៩ ខែមករានេះបានលើកឡើងថា ” សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដក តំណែង) ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក❤️ ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life 🙏🏻🙏🏻 “។
ទោះយ៉ាងណាក្ដីបញ្ហាមានរឿងអ្វីកើតឡើងចំពោះកញ្ញា រវាងអ្នកគ្រប់គ្រងបេក្ខនារី កញ្ញាឯកអស្ចារ្យនៃកម្ពុជា មិនទាន់មានការបង្ហាញថាមានរឿងអ្វីកើតឡើងឡើយ៕