ភ្នំពេញ៖ គ្រួសារនីមួយៗ តែងតែប្រាថ្នារកសុភមង្គល សេចក្ដីសុខឲ្យដៃគូជីវិតរៀងៗខ្លួន បើយើងងាកមកមើលពីសិល្បករ សិល្បការិនីនៅក្នុងប្រទេសកម្ពុជាមានគូជីវិតជាច្រើនដែលបង្ហាញពីសេចក្ដីសុខនៃដៃគូជីវិតបានផ្ដល់ឲ្យ បើកចំហរតាមបណ្ដាញសង្គម និងតាមកម្មវិធីនីមួយៗ ។ក្រឡេកមកមើលតារាសម្ដែងពូកែប៉ិនប្រសព្វ ទាំងតួកាច តួកំសត់ កំប្លុកកំប្លែង អ្នកនាងសារាយ សក្ខណា ដែលអ្នកគាំទ្របានជ្រាបហើយថាអ្នកនាងមានគ្រួសារ និងមានកូនស្រី កូនប្រុស ជាទីស្រលាញ់ហើយផងនោះបានធ្វើឲ្យហ្វេន ជាច្រើនមានការច្រណែននៅពេលដែលអ្នកនាងស្វីតជាមួយស្វាមីសំណប់ចិត្ដ។
នៅលើផេកហ្វេសបុកផ្ទាល់ខ្លួនអ្នកនាងសារាយ សក្ខណាបានបង្ហោះពាក្យមួយឃ្លាថា ” សង្សារខ្ញុំអាឡូវចេះទិញអាវខោស្បែកជើងអោយទៀត.
ចង់ប្រាប់ថាស្រលាញ់មួយឆុតនេះ thank honey Princetheng Keo ❤️😘 “៕