ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ដែលមានដើមកំណើតចេញពីផលិតកម្មM មកជ្រកក្រោមម្លប់ត្រជាក់ត្រជុំក្នុងផលិតកម្មTown ដែលមានទឹកមុខស្មើមិនសូវចេះញញឹម ប៉ុន្តែទាក់ទាញបេះដូងហ្វេនជាច្រើនដែលយើងគ្រប់គ្នាបានស្គាល់ឈ្មោះថាលោក គូម៉ា នាព្រឹកនេះបានបង្ហោះសាររកបងប្អូនប្រុសជីដូនមួយដែលបានបាត់ខ្លួន គ្មានដំណឹងមួយថ្ងៃកន្លះទៅហើយ។
យោងតាមហ្វេសបុកផេកផ្ទាល់ខ្លួនលោកគូម៉ាបានបង្ហោះនាព្រឹកនេះថា ” សុំទោសបងប្អូនគាត់ត្រូវជាបងប្អូនជីដូនមួយខ្ញុំបាទ គាត់បានបាត់ខ្លួន គ្មានដំណឹងរយះពេលមួយថ្ងៃកន្លះហើយ បើបងប្អូនបានជួបប្រទះកន្លែងណាសូមជូនផ្ដល់ដំណឹងដល់ខ្ញុំផង គាត់បានទៅដឹកអីវ៉ាន់អោយគេនៅម្ដុំបឹងត្របែត គាត់បានយកអីវ៉ាន់អោយគេហើយៗ ម្ចាស់អីវ៉ាន់ថាគាត់ចេញមកយូរហើយ បាត់តាំងពីម៉ោងពីរកន្លះរហូតមក បើបងប្អូនបានជួបប្រទះសូមទាក់ទងមកខ្ញុំផ្ទាល់មក 0965656400 “៕





