ភ្នំពេញ៖ បើសិនជានិយាយពីតារាចម្រៀងសំឡេងផ្អែម រាងសង្ហា ក្រមិចក្រមើមទាក់ទាញបេះដូងហ្វេននារីៗ ជាច្រើនដែលកំពុងជ្រកក្នុងម្លប់ផលិតកម្មរស្មីហង្សមាស ទស្សនិកជននឹងនឹកឃើញភ្លាមដល់លោក ឆន សុវណ្ណរាជ ដែលជាតារាចម្រៀងពោរពេញទៅដោយស្នាមញញឹមឆក់បេះដូង បានប្ដូរម៉ូតសក់ថ្មីធ្វើឲ្យកាន់តែសង្ហា ហ្វេនៗឃើញហើយលង់មើលមិនព្រិចភ្នែក។
នាល្ងាចនេះលោកឆន សុវណ្ណរាជ បានបង្ហាញម៉ូតសក់ថ្មីនឹងអបនឹងសារមួយឃ្លាថា ” បងប្អូននឹងហ្វេនៗទាំងអស់គ្នាថាលើកសក់ស្អាតចឹងឧស្សាហ៍លើកតិចហើយ កំពុងនៅតាមផ្លូវទៅធ្វើការ ប៉ុន្តែផ្លូវស្ទះសាហាវ “៕





