អ៊ីង អ៊ីង តារាសម្ដែងសិចស៊ី ព្រមានប្រើផ្លូវច្បាប់ ចំពោះអ្នកចោទនាងយកប្ដីគេ

0
18

ភ្នំពេញ៖ តារាសម្ដែងចូលចិត្ដភាពសិចស៊ី បង្ហាញសាច់សខ្ចី សម្ញែងដើមទ្រូងទ្រលុកទ្រលន់ ទាក់ទាញអារម្មណ៍អ្នកគាំទ្រ គួបផ្សំពូកែសម្ដែងស៊ីអារម្មណ៍ កញ្ញា អ៊ីង អ៊ីង បានផ្ទុះការប្រតិកម្មយ៉ាងខ្លាំងនិងព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលម្នាក់ដែលគំរាម និងចោទថានាងយកប្ដីគេ ។

កាលពីម្សិលមិញនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កញ្ញា អ៊ីង អ៊ងបានបង្ហោះថា ” យកប្តីអ្នកណាបង និយាយអោយឱ្យមានផុសតាង ខ្ញុំមិនបានពាក់ព័ន្ធជាមួយអ្នកណាទាំងអស់ ដោយសារការចង់ដឹងពីមនុស្សម្នាក់ដែលមិនល្អនឹងបានខ្ញុំសួរបងប៉ុន្តែបងពីក្រោយខ្នងខ្ញុំបងដើរនិយាយខ្ញុំម៉េចខ្លះនិយាយដើមខ្ញុំម៉េចខ្លះបងដឹងខ្លួនហើយខ្ញុំគ្រាន់តែសួរបងមិនបានជេរឬក៏និយាយបរិហារបងទៅអ្វីមួយប៉ុន្តែបងវិញដើរបរិហារខ្ញុំជេរខ្ញុំសាហាវ . ខ្ញុំមិនដឹងហេតុអីបានបងស្អប់ខ្ញុំចង់ធ្វើបាបខ្ញុំដល់ថ្នាក់នឹងប៉ុន្តែប្រទេសមានច្បាប់ខ្ញុំមិនខ្លាចអ្នកដែលចង់ធ្វើបាបខ្ញុំហើយបងគំរាមខ្ញុំបងជេរខ្ញុំបងចង់វ៉ៃខ្ញុំគ្រប់យ៉ាង… ខ្ញុំបញ្ជាក់ខ្ញុំមិនបានទៅពាក់ព័ន្ធនឹងយកប្ដីអ្នកណាគេនិយាយអ្វីក៏ទទួលខុសត្រូវបើសិនជាមានផុសតាង… ហើយឱ្យប្ដីនឹងចេញមុខដោះស្រាយឬក៏ប្រពន្ធនឹងចេញមករករឿងខ្ញុំមកបើសិនជាយើងខ្ញុំយកប្ដីគេមែន. ហើយខ្ញុំក៏មិនត្រូវការសុំទោសអ្នកណាគេទាំងអស់ព្រោះខ្ញុំមិនបានបរិហារឬក៏ជេដូចតែបងជេរខ្ញុំទេប្រទេសមានច្បាប់បងចង់ធ្វើអ្វីបងធ្វើទៅខ្ញុំសុំមិននិយាយអ្វីទាំងអស់ទុកឲ្យច្បាប់អ្នកនិយាយមេធាវីនិយាយ…អរគុណ🙏🏻 បើមនុស្សចរិតល្អគេមិនដើរនិយាយគេចង់ធ្វើបាទគេបែបនេះទេ… អ្នកណាយល់ពីខ្ញុំស្រលាញ់ខ្ញុំ support ខ្ញុំអុីងអរគុណ អ្នកណាមិនយល់ស្អប់ខ្ញុំក៏បាន តែខ្ញុំមិនដែលចង់មានបញ្ហាជាមួយអ្នកណាទេ….ខ្ញុំមិននិយាយអ្វីទាំងអស់ ព្រោះមិនត្រូវការឈឺក្បាលនឹងរឿងទាំងនេះ ………ហើយគំរាមចង់វ៉ៃខ្ញុំទៀត ប្រទេសមានច្បាប់បើខ្ញុំមានបញ្ហាអី….. ចាអរគុណ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here