ក្រុមហ៊ុនបដិសេដ ព័ត៌មានមានការជំនួសតំណែងកញ្ញាឯក សេង រដ្ឋា

0
9

ភ្នំពេញ៖ ទស្សនិកជនប្រាកដជាបានជ្រាបច្បាស់អំពីបញ្ហារវាងក្រុមហ៊ុន នឹងម្ចាស់ពានរង្វាន់កញ្ញាឯកអស្ចារ្យនៃកម្ពុជា កញ្ញា សេង រដ្ឋា ជាក់ជាពុំខាន ។តែកន្លងមកនេះកញ្ញាក៏បានបដិសេដចំពោះលិខិតអញ្ជើញរបស់ក្រុមហ៊ុនដែលបានអញ្ជើញកញ្ញាចូលខ្លួនដោះស្រាយបញ្ហាដែលបានកើតឡើងផងដែរ។

កាលពីថ្ងៃទី២១ ខែមករា ក្រុមហ៊ុនបានបង្ហោះបដិសេដព័ត៍មានមិនពិតមួយចំនួនថា ” ក្រុមហ៊ុនសូមធ្វើការបដិសេដទាំងស្រុងរាល់ព័ត៌មានដែលគណនីហ្វេសប៊ុកឈ្មោះខាងក្រោមនេះបានសរសេរថា បេក្ខនារីកញ្ញា វុធ ធីដាវិន ជាអ្នកជំនួសតំណែងពី កញ្ញា សេង រដ្ឋា គឺជាព័ត៌មានមិនពិតនោះទេ។
បញ្ជាក់: រាល់ព័ត៌មានទាំងអស់ បើសិនជាមានអ្វីប្រែប្រួលយើងនឹងផុសជូនដំណឹងតាមរយៈផេកផ្លូវការនេះ “៕

LEAVE A REPLY

Please enter your comment!
Please enter your name here