ភ្នំពេញ៖ ប្រុសឡា ម្ចាស់បទ “នារីសក់ខ្លី” ជាមួយបក្ខពួក ព្រួតវាយតារាចម្រៀងរ៉េប Vid Cooler រហូតរងរបួសដេរ ៣០ថ្នេរ។ ក្រោយពីកើតរឿងនេះហើយ តារាចម្រៀងរ៉េប Vid Cooler ក៏បានប្ដឹងទៅកាន់ តុលាការផងដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ មករានេះ តារាចម្រៀងរ៉េប Vid Cooler បានសរសេររៀបរាប់ថា “ស្វាគមន៍លោក តារាល្បីៗ ទាំងប៉ុន្មានដួងនៅខាងក្រោមនេះ..! សូមលោកអញ្ជើញមកតុលាការ ដេីម្បីដោះស្រាយរឿងនេះ ខ្ញុំរងចាំនៅតុលាការ ..!! មានភស្តុតាងនេះរឿង ស្អុយជាច្រើនដែលលោកត្រូវចូលខ្លួន ..!! កុំគេចវេះ ព្រោះរឿងនេះ បេីមិនដោះស្រាយ គឺវាជាប់ជាមួយអស់លោកមួយជីវិត ..!! ផ្ញើជូនទៅក្រុមហ៊ុន Smart ផងដែរកំពុងតែ មានវត្តមាន តារា យូកូង បាតផ្សារ ពាល ដែរជាបុគ្គល ប្រេីអំពីហឹង្សាដោយចេតនា ប្រាស់ចាកនឹងសង្គម បែបនេះនៅក្នុងក្រុមហ៊ុនរបស់ខ្លួន សូមក្រុមហ៊ុនជួយត្រួតពិនិត្យឡេីងវិញផងដេីម្បីកុំប៉ះពាល់ដល់ស្ថាប័ននឹងសង្គមប្រទេសកម្ពុជាទាំងមូល ..! ចុងក្រោយ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលពួកគាត់ជាបុគ្គលគំរូ ទៅកាន់ក្មេងជំនាន់ក្រោយ ដែលប្រព្រឹត្តអំពើហឹង្សាដែលសង្គមមិនគាំទ្រ!”៕
ជាមួយគ្នានោះដែរ ម្ចាស់បទនារីសក់ខ្លី ក៏បានចេញមុខបំភ្លឺយ៉ាងខ្លីលើហ្វេសប៊ុកថា «បងប្អូនចាំស្តាប់សាច់រឿង ទាំងសងខាងសិន ចាំវិនិច្ឆយ រាល់រឿងរ៉ាវ វាតែងតែមានដើមហេតុ មេធាវីរបស់ខ្ញុំកំពុងតែធ្វើការ សូមអរគុណ»។






