ភ្នំពេញ៖ អ្នកគាំទ្រជាច្រើន និងមានការផ្សាយព័ត៌មានជាហូរហែរចំពោះ ករណីតារាចម្រៀងរ៉េបប្រុសឡា បង្កអំពើហឹង្សាលើតារាចម្រៀងរ៉េប Vid cooler នៅពេលនេះ លោកបានប្រតិកម្ម ចំពោះបុគ្គលដែលបានផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយស។
មុននេះបន្តិចប្រុសឡា ដែលគ្រប់គ្នាស្គាល់ថាជាតារាចម្រៀងរ៉េបមួយរូបដែលមានការគាំទ្រយ៉ាងច្រើនបានបង្ហោះថា ” ខ្ញុំសូមជម្រាបជូនសាធារណជន ក៏ដូចជាអង្គភាពសារពត៌មានជ្រាបថា ខ្ញុំបាទប្រុសឡាមិនបានបង្ករហិង្សារទៅលេីបុគ្គលណាម្នាក់នោះទេ ប៉ុន្តែបុគ្គល មួយចំនួនបានផ្សព្វផ្សាយពត៌មានក្នុងគោលបំណងបរិហារដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ។ សំរាប់បុគ្គលណាម្នាក់ដែលមានបញ្ហា ជាមួយខ្ញុំសូមធ្វេីការទាក់ទងសាមីខ្លួនខ្ញុំដេីម្បីដោះស្រាយ តាមនិតិវិធីច្បាប់។ រាល់ការផ្សព្វផ្សាយពត៍មានមិនពិតនានាដោយចេតនាក្តី និងអចេតនាក្តី ខ្ញុំបាទនឹងឈានដល់ការចាត់វិធានការផ្លូវច្បាប់។ សូមអរគុណ “៕


