ភ្នំពេញ៖ នាពេលកន្លងមកថ្មីៗនេះ ទស្សនិកជនគ្រប់រូបកំពុងតែរង់ចាំតាមដានវិវាទ រវាងម្ចាស់ជ័យលាភី កញ្ញាឯកនៃកម្ពុជា និងក្រុមហ៊ុន តើមានបញ្ហាអ្វី ទើបក្រុមហ៊ុនចេញលិខិតអញ្ជើញកញ្ញា ម្ដងជា ពីរដង តែកញ្ញាមិនព្រមចូលខ្លួនដោះស្រាយបញ្ហា។ យ៉ាងណាមិញកាលពីម្សិលមិញក្រុមហ៊ុន និងកញ្ញាឯក សេង រដ្ឋា បានដោះស្រាយវិវាទ ដោយមានការព្រមព្រៀងទាំងសងខាង។
តាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា “បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា “៕