មាស សុខសោភា គ្រោងបង្ហាញបទថ្មីក្នុងថ្ងៃទទួលស្វាគមន៍ ចូលផលិតកម្មថ្មី

0
6

ភ្នំពេញ៖ មានអ្នកគាំទ្រជាច្រើនកំពុងមានចម្ងល់ថាតើតារាចម្រៀងសំនៀងផ្អែមរូបស្រស់សាច់ចាំមិនចេះចាស់ កញ្ញាមាស សុខសោភា បានដើរចេញពីទ្រនំចាស់ជាយូមកហើយតែមិនឃើញចូលផលិតកម្មល្បីណាមួយប្រចាំប្រទេសបែបនេះ។ យ៉ាងណាមិញកាលពីម្សិលមិញតារាចម្រៀងស្រីល្បីមួយរូបនេះបានបង្ហោះសារឲ្យអ្នកគាំទ្រអស់ចម្ងល់ អំពីថ្ងៃបើកកម្មស្វាគមន៍ចូលផលិតកម្មថ្មី នឹងបង្ហាញបទថ្មី នៅថ្ងៃតែមួយផងដែរ។

នៅលើហ្វេសបុកផេករបស់កញ្ញា មាស សុខសោភា បានបញ្ជាក់ថា “បងប្អូនអ្នកគាំទ្រជាទីគោរពស្រលាញ់ ថ្ងៃនេះនាងខ្ញុំសូមបកស្រាយនូវចង្ងល់របស់បងប្អូនថាតើនាងខ្ញុំនឹងចូលផលិតកម្មមួយណា? នាងខ្ញុំមាស សុខសោភាសូមបញ្ជាក់ជូនថានាងខ្ញុំបានសម្រេចចូលផលិតកម្មរាមជាផ្លូវការហើយព្រឹត្តិការណ៍ស្វាគមន៍វត្តមានរបស់នាងខ្ញុំ នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ នៅ THE PREMIER CENTRE SENSOK ក៏ជាថ្ងៃដែលនាងខ្ញុំនឹងបង្ហាញបទចម្រៀងថ្មីរបស់នាងខ្ញុំដូចគ្នា។🙏🙏🙏🙏🙏🙏 ❤️❤️❤️❤️

សូមបងប្អូនរង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ ដែលយើងខ្ញុំបានត្រៀមនូវការសម្តែងដ៏អស្ចារ្យមួយសម្រាប់បងប្អូន ដើម្បីជាចំណងដៃ និងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់នាងខ្ញុំ ក៏ដូចជាបងប្អូនអ្នកគាំទ្រ។🙏🙏🙏🙏🙏🙏🙏❤️❤️
សូមចូល SUBCRIBE CHANEL YOUTUBE និង FB PAGE របស់ផលិតកម្មរាមខាងក្រោម Ream Production ដើម្បីតាមដានរាល់សកម្មភាពរបស់យើងខ្ញុំ “៕

LEAVE A REPLY

Please enter your comment!
Please enter your name here