ពុទ្ធោ៖ កុមារីទើបអាយុ ១១ខែម្នាក់ ឆ្លងកូវីដ១៩ និងរកឃើញអ្នកពាក់ព័ន្ធ ៣០នាក់

0
7

ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានរកឃើញកុមារីតូចអាយុទើបតែ ១១ខែ ឆ្លងកូវីដ១៩ ជាមួយគ្នានោះក៏បានស្រាវជ្រាវ រកឃើញអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ៣០នាក់ផងដេរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ មីនាបានឲ្យដឹងថា កុមារីអាយុ ១១ខែរូបនេះ រស់នៅជាមួយឪពុកម្ដាយ ដែលមានទីលំនៅក្នុងភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំង ៣០នាក់ កំពុងត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កផងដែរ។

រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលដឹងខ្លួនថាបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយកុមារី ឬឪពុកម្ដាយរបស់កុមារី ឬធ្លាប់ចេញចូលគ្លីនិកមេឌីកាខាងលើ សូមអញ្ជើញទៅឲ្យគ្រូពេទ្យ យកសំណាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិងបំផុត ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ ពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការពាក់ព័ន្ធទៅអ្នកដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here