សាឡង់ដឹកខ្សាច់ ១គ្រឿង ដាច់ខ្សែអណ្ដែតមកបុក ជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង

0
50

ភ្នំពេញ៖ កាលពីព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ មានសាឡង់ដឹកខ្សាច់មួយគ្រឿង ដាច់ខ្សែអណ្ដែតមកបុក ជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្ដាលឲ្យប្រេះសរសរ។

ភ្លាមៗនោះដែរលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចេញអន្តរាគមន៍ទាញយកសាឡង់មួយគ្រឿង ដែលបានបុកជាប់គឿងស្ពានត្រាញ់ ។ ជាការដោះស្រាយបញ្ហាភ្លាមៗ កម្លាំងជំនាញ បានសម្រេចយកអេស្កាវ៉ាទ័រមួយគ្រឿង បុកពន្លិចសាឡង់ទៅក្រោមទឹក រួចក៏ហូរចេញពីក្រោមស្ពានតែម្តង ។

ទោះបីជាយ៉ាងណាក៏ដោយ គេពុំទាន់ដឹងទេថា តើនរណាជាម្ចាស់សាឡង់នៅឡើយទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here