Koeman ទាមទារឲ្យ Dembele ថែមម៉ោងហ្វឹកហាត់

0
35

បរទេស៖ គ្រូបង្វករបស់ក្រុមអ្នកមានបុណ្យលោក Ronald Koeman បានបញ្ជាក់កីឡាករ Ousmane Dembele ត្រូវតែថែមពេលវេលា ក្នុងការហ្វឹកហាត់ ខណៈដែល មិត្តរួមក្រុម គាត់ត្រូវការពេលវេលាសម្រាករយៈពេល ៤ថ្ងៃ ។
Dembele នឹងត្រូវចូលកាន់កាប់តំណែងលេងតំបន់ស្លាបប្រយុទ្ធ នៅពេលដែលស្ថានភាព របស់គេវិលរកភាពរឹងមាំវិញ ។ កីឡាករខាងលើបានជួបនូវបញ្ហារបួស ចាប់តាំងពីចូលរួមលេង ឲ្យក្រុមនៅរដ្ឋធានីអេស្ប៉ាញ ក្នុងឆ្នាំ ២០១៧ ។ កីឡាករសញ្ជាតិបារាំងនេះ មិនបានបង្ហាញខ្លួនលេង ឲ្យក្រុម តាំងពិខែវិច្ឆិកា ដោយពេលនោះលេងបានតែ ២៥នាទី ដោយត្រូវប៉ះអតីតក្លិប Borussia Dortmund ។

ដំណាក់កាលដែលការប្រកួតអន្តរជាតិកំពុងធ្វើឡើង ហើយការប្រកួតក្នុងស្រុកអេស្ប៉ាញមិនទាន់ចាប់ផ្តើមឡើវិញ Dembele បានដាក់ខ្លួនហ្វឹកហាត់ ។
អ្នកកាសែត អេស្ប៉ាញលោកLluis Canut បានប្រាប់ Esport 3 ថា Dembele តាមពិតមិនបានស្ម័គ្រចិត្ត ចូលហ្វឹកហាត់នោះទេ តែវាជាកាតព្វកិច្ច ដែលដាក់ឲ្យដោយលោកRonald Koeman ។

Canut ជឿជាក់ថា វគ្គបន្ថែមជូននេះ លោក Koeman ពិតជាចង់ស្តារឡើងវិញ ចំពោះកីឡាករដែលមានសាច់ប្រាក់ខ្ទង់លានផោនរបស់ក្លិប ។ លោកបន្តថា វាមិនមែនជាវគ្គបណ្តុះបណ្តាលនៃការដាក់ទណ្ឌកម្មនោះទេប៉ុន្តែជាវគ្គដើម្បីស្តារការហ្វឹកហាត់ដែលគាត់បានរង់ចាំនៅដើមរដូវកាលនៅពេលដែលគាត់បានរងរបួសនិងមិនអាចបំពេញភារកិច្ចចាំបាច់បាន” ។

LEAVE A REPLY

Please enter your comment!
Please enter your name here