អាជ្ញាធរខេត្តកំពង់ចាម រកឃើញអ្នកកើតកូវីដ៩៣នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសអំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន៩៣នាក់បន្ថែមទៀត ដែលក្នុងនោះភាគច្រើនជាកម្មករ កម្មការិនីរោងចក្រ នៅស្រុកជើងព្រៃ ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។

យោងតាមសចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ មាននៅស្រុកបាធាយ ចំនួន៣៤នាក់, ស្រុកជើងព្រៃ ចំនួន៣៤នាក់, ស្រុកព្រៃឈរ ចំនួន០៩នាក់,ស្រុកកំពង់សៀម ចំនួន៦នាក់, មកពីខេត្តកំពង់ឆ្នាំង ចំនួន៣នាក់ និងមកពីខេត្តកំពង់ធំ ចំនួន៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាពនិងយកសំណាកនៅ មន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕

LEAVE A REPLY

Please enter your comment!
Please enter your name here