ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧នឹង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍តាម៉ឺន ប៉ុស្តិ៍គោកឃ្មុំ និងប៉ុស្តិ៍ជ្រោយស្តៅ បានចុះបង្រ្កាបនិងឃាត់ខ្លួនក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈដោយបង្ហោះម៉ូតូតាមដងផ្លូវ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៨នាក់
ក្នុងនោះកម្លាំងជំនាញបានដកហូតវត្តុតាងជាមធ្យោបាយបង្ក ម៉ូតូចំនួន ៥គ្រឿង។ នាពេលនេះ កម្លាំងនគរបាលស្រុកបានអប់រំនិងធ្វើកិច្ចសន្យារួចបាន ប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត៕