គ្រោះធម្មជាតិ បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋជិត២០០ខ្នង ក្នុងខេត្តបាត់ដំបង

0
12

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់រន្ទះបាញ់១លើក លើ៤ស្រុកគឺ ស្រុកសង្កែ ស្រុករុក្ខគីរី ស្រុកឯកភ្នំ និងស្រុកមោងឬស្សី បណ្តាលអោយខូចខាតផ្ទះចំនួន១៩៨ខ្នង របើកដំបូល១៩៤ខ្នង រលំ៤ខ្នង និងស្លាប់មនុស្ស១នាក់ របួសមនុស្ស២នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅស្រុកសង្កែ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់នេះបណ្តាលអោយរបើកដំបូលផ្ទះប្រជាជនចំនួន១៦ខ្នង ស័ង្កសី ២៤៣សន្លឹក និងក្មេងស្រី១នាក់ រងរបួសស្រាល ត្រង់ចំណុចភូមិសាលាត្រាវ ភូមិថ្មី និងភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ។

នៅស្រុករុក្ខគីរី គ្រោះធម្មជាតិនេះបណ្តាលអោយរងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន១២ខ្នងផ្ទះ និងរលំផ្លាកសញ្ញាគណបក្សប្រជាជនចំនួន១ផ្លាក ក្នុងនោះឃុំបាសាក់ រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋរបើកដំបូលអស់ចំនួន ៨ខ្នងផ្ទះ រលំផ្លាកសញ្ញាគណបក្សប្រជាជន១ផ្លាក និងឃុំស្តុកប្រវឹក រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋរបើកដំបូលអស់ចំនួន ៤ខ្នងផ្ទះ ។

នៅស្រុកឯកភ្នំ រងការខូចខាតផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួនចំនួន ៣២ខ្នង រោងទាចំនួន២ខ្នង និងមានរន្ទះបាញ់១លើក បណ្តាលអោយស្ត្រី ១នាក់ស្លាប់។ ក្នុងនោះឃុំព្រែកខ្ពបចំនួន ១៥ខ្នងផ្ទះ ឃុំព្រែកនរិន្ទចំនួន៤ខ្នងផ្ទះ និងឃុំព្រែកហ្លួងចំនួន ១៣ខ្នងផ្ទះ។ ដោយឡែកនៅភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ គ្រោះរន្ទះបាញ់បណ្តាលឱ្យស្លាប់មនុស្ស ១នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ (ស្លាប់បាត់បង់ជីវិត) និងប្តីឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ។

ចំណែកនៅស្រុកមោងប្ញស្សីមានភ្លៀងនិងខ្យល់កន្រ្តាក់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៣៨ខ្នង លើ៥ឃុំរបើកដំបូល១៣៥ខ្នង ធ្លាក់ជើងតាង២ខ្នង ដើមឈើរលំសង្កត់ ១ខ្នង និងបាក់ដងទង់ជាត់១រលំប៉ាយសាលារៀន១។ ក្នុងនោះឃុំគារចំនួន ១១៣ខ្នង ឃុំប្ញស្សីក្រាំងចំនួន៦ខ្នង ឃុំព្រៃស្វាយចំនួន៧ខ្នង ឃុំរបស់មង្គលចំនួន៦ខ្នង និងឃុំព្រៃតូចចំនួន៦ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here