បង្ក្រាបយ៉ាងណាក៏មិនអស់! សមត្ថកិច្ច ចុះបង្ក្រាបនិងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចំនួន១២ទីតាំង នៅស្រុកគិរីវង់

0
8

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ នៃខេត្តតាកែវ កាលពីនាព្រឹកថ្ងៃទី៨ ខែកកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទីបានឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង អាងស្តុបទឹក០៧ នៅចំណុចដុបដាដំរីលេង ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ដែលមានផ្ទៃដីប្រមាណ២៧៨១ម៉ែត្រការ៉េ។

ការឡើងរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆានេះ បានធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បញ្ជាឲ្យលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ដឹកនាំបង្ក្រាប។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here